ព័ត៌មានជាតិ

ហ៊ានលើកដៃប្រើហិង្សាមកលើឪពុកបង្កើតរបស់ខ្លួន ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន!

ព្រៃវែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងស្រែ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យរូបនេះបានប្រើហិង្សាមកលើឪពុកបង្កើតរបស់ខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ជនសង្ស័យខាងលើនេះមានឈ្មោះ ឈួន ឈី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រព្រឹត្តអំពើហិង្សា មកលើឪពុកបង្កើតរបស់ខ្លួនកាលពីវេលាម៉ោង១០យប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៧៕

មតិយោបល់