ព័ត៌មានជាតិ

ចេញពីខារ៉ាអូខេបើករថយន្តបុកតូបលក់ចាប់ហ៊ួយដួលរាប

ស្វាយរៀង: នៅម៉ោងប្រមាណ១១និង៣០យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរារចណ៍មួយបង្កដោយរថយន្តតូយ៉ូតាកាមម៉ារីបាឡែន បើកចេញពីខារ៉ាអូខេបោះពួយយ៉ាងលឿនជ្រុលទៅបុករះតូបលក់ចាប់ហ៊ួយដួលរាបដល់ដី ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចមកបានឲ្យដឹងថា នៅមុនពេកើតហេតុមានបុរសម្នាក់បើក រថយន្តម៉ាកកាមរីបាឡែន ពណ៌ស បើកចេញពីសណ្ឋាគារទន្លេវ៉ៃគោ គឺមកច្រៀងខារ៉ាអូខេ ហើយបានបុកតូបលក់ចាប់ហ៊ួយស្រីម៉ៅនៅខាងជើងឈៀងខាងកើតសណ្ឋាគារទន្លេវ៉ៃគោដួលរប៉ាត់រប៉ាយពេញផ្លូវ ហើយរថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។

មហាជនហួសចិត្ត និងបានស្នើសូមសមត្ថកិច្ចមេត្តាស្រាវជ្រាវរករថយន្តបង្កឲ្យមកទទួលខុសផង កុំបង្កហេតុហើយបើករត់បែបនេះទៀត៕

មតិយោបល់