ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសវ័យចំណាស់តាមដីកាបង្គាប់ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយដោយអចេតនា!

កំពង់ស្ពឺៈ ជនជាប់ចោទម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកថ្ពង ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយដោយអចេតនា។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង
ខេត្តកំពង់ស្ពឺ។

កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនជាប់ចោទខាងលើនេះមានឈ្មោះ ពក ប៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម ម៉ែន វណ្ណៈ សាលាដំបូងខេត្តកំពង់ស្ពឺ លេខ១៩១/១៧ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយដោយអចេតនា។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានបញ្ជូនជនសង្ស័យមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

មតិយោបល់