ព័ត៌មានជាតិ

ឱកាសល្អណាស់! អ្នកដែលបាត់ម៉ូតូ អាចមករកមើលម៉ូតូរបស់ខ្លួនបាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ!

ភ្នំពេញៈ មានអ្នកណាបានបាត់ម៉ូតូទេ? ពេលនេះឱកាសល្អបានមកដល់ហើយ ដោយសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងដាក់បញ្ចាំម៉ូតូចំនួន២កន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ និងខណ្ឌទួលគោក រកឃើញនូវម៉ូតូជាច្រើនគ្រឿងយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដូច្នេះអ្នកដែលបានបាត់ម៉ូតូអាចមកស្វែងរកម៉ូតូរបស់ខ្លួនបាន ដោយភ្ជាប់ជាមួយនឹងឯកសារគ្រប់គ្រាន់មកជាមួយ។

គួរបញ្ជាក់ថា ទីតាំងបញ្ចាំម៉ូតូទាំង២ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ ទី១ស្ថិតនៅចំណុចទីតាំងគ្មានលេខ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទីតាំងទី២ស្ថិតនៅហាង ដែលមានយីហោ ពន្លឺភ្នំមាស ឃ្លាំងលេខ១១អា ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក៕

មតិយោបល់