ព័ត៌មានជាតិ

បុគ្គលិកឆ្នោតសេដ្ឋី ជិះម៉ូតូកង់បីប៉ះកង់ក្មេងស្រីអាយុ ១៣ឆ្នាំរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ១និង៥នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូរ៉ឺម៉ក និងកង់ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ត្រង់ចំណុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ម៉ូតូរ៉ឺម៉កកង់បីបង្ក ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរមានឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ (គ្មានរបួស) មុខរបរបុគ្គលិកឆ្នោតសេដ្ឋី រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ វៀន សក្ខណ ភេទប្រុស អាយុ ១៣ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិរូង ឃុំលំចង់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មូលហេតុ៖ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានជនបង្ក ដឹកបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕

មតិយោបល់