ព័ត៌មានកីឡា

Real Madrid លើកពានទី២ ហើយមុនបើករដូវកាលនេះ(វីដេអូ)

ក្រុមយក្ស Real Madrid រដូវកាលនេះ ពិតជាមិនធម្មតាមែន ដោយបានឈ្នះពាន ចំនួន២ហើយ រួមមាន UEFA Super Cup និង Spanish Super Cup ដែលទើបទទួលបានទាបភ្លឺនេះ។

នៅក្នុងការប្រកួតជើងទី២ នេះក្រុម Real Madrid នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ដោយបានយកឈ្នះលើក្រុម Barcelona ២-០ ក្លាយជាជើងឯក Spanish Super Cup បន្ទាប់ពីលទ្ធផលសរុបទាំង២ជើង ឈ្នះក្រុម Barcelona ៥-១។ ២គ្រាប់របស់ក្រុម Real Madrid រកបានដោយ កាតស៊ុតបញ្ចូលទីពីលើដំបូលទូកយ៉ាងអស្ចារ្យ តាំងពីនាទីទី៤ ដោយកីឡាករកំពុងឡើងជើង Marco Asensio និង១គ្រាប់ទៀត ដោយខ្សែប្រយុទ្ធឆ្នើម Karim Benzema នៅនាទីទី ៣៩ ។ យ៉ាងណាវិញ ក្រុម Barcelona បានបើកការវាយលុកយ៉ាងខ្លាំងក្លា ជាពិសេសនៅតង់ទី២ តែមិនអាចទម្លាយសំណាញ់ទីរបស់ក្រុម Real Madrid បានឡើយ បើទោះបីជាមានឱកាស ២-៣លើក ក្នុងការរកគ្រាប់បាល់បញ្ចូលទីក៍ដោយ។ តាមរយៈជ័យជម្នះនេះ ក្រុម Real Madrid បានឈ្នះជើងឯកចំនួន២ ហើយ នៅមុនបើករដូវកាល Laliga រដូវកាលថ្មីនេះ។

ពានទាំង២ នោះមានដូចជា UEFA Super Cup ដោយឈ្នះ Man Utd និង Spanish Super Cup ដោយឈ្នះ Barcelona។ ដូច្នេះហើយ Real Madrid រដូវកាលនេះ កាន់តែខ្លាំងជាងរដូវកាលមុនហើយ បើទោះបី ទិញកីឡាករ មិនច្រើនដូចក្លិបមួយចំនួន តែសមត្ថភាពរបស់ Real Madrid នៅតែខ្លាំង និងពិបាកយកឈ្នះដដែល។

https://www.youtube.com/watch?v=Ps5Erab6Nk8

មតិយោបល់