ព័ត៌មានជាតិ

ចាប់បានចោរឆក់យ៉ាងសកម្ម២នាក់ ស្របពេលកំពុងធ្វើសកម្មភាព ត្រូវប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រោម!

ភ្នំពេញៈ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់យ៉ាងសកម្ម តែងតែធ្វើសកម្មភាពឆក់តាមដងផ្លូវ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ញឹកញាប់ ទីបំផុតអស់លក្ខណ៍ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់ កំពុងជិះកង់ទិញម្ហូប។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិផ្លូវបេតុង ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ជិះកង់ទៅទិញម្ហូប លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមកធ្វើការឆក់កាបូបរបស់ស្រ្តីជនរងគ្រោះ ខណៈនោះដែរស្រ្តីជនរងគ្រោះបានស្រែកថាចោរៗ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចេញអន្តរាគមន៍ប្រដេញតាម ចាប់បានម្នាក់នៅមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ រីឯជនសង្ស័យម្នាក់ទៀតផ្តួលម៉ូតូចោលរួចរត់ឡើងលើដំបូលឃ្លាំងរបស់គេដែលនៅក្បែរនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និង កម្លាំងសន្តិសុខផ្សាររាប់រយនាក់ព័ន្ធ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឡើងតាមចាប់បាន និងពលរដ្ឋស្វាគមន៍ មួយដៃមួយជើង ទម្រាំកម្លាំងការពារឈ្នះឡើងទ្រោមបាត់ទៅហើយ បន្ទាប់មកក៏ដឹកជនសង្ស័យចូលប៉ុស្តិ៍ចោមចៅ។

ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ ឯម កៅ ភេទ ប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ និងទី២ឈ្មោះ សាន ចំរើន ហៅ មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើរឆក់កាបូប មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហង់ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រសាន់ស្កាយ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដោយឡែក សម្ភារៈក្នុងកាបូប មានទូរសព្ទ២គ្រឿង លុយជាង១ម៉ឺនរៀល។

ប្រភពដដែលពីសម្តីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពីសម្រាកពីការងារក៏ ជិះកង់ទៅរកទិញម្ហូប ស្រាប់តែជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1L-1820 ជិះមកក្បែរ ហើយជនសង្ស័យ ម្នាក់ជិះពីក្រោយ ឈ្មោះ ឯម កៅ ឆក់យកកាបូបពីដៃហើយ បើកម៉ូតូរត់ឡើងតាមផ្លូវជាតិលេខ៤ឆ្ពោះទៅលិច រួចភ្លាមៗនោះខ្លួន ក៏ស្រែកឆោរឡោឡើង ក៏ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែនោះនិងសមត្ថកិច្ច ក៏បានដេញតាមចាប់ បានម្នាក់ ហើយតាមចាប់បានម្នាក់ទៀត និងសម្ភារៈយកបានមកវិញ។

ក្រោយកើតហេតុ ជនសង្ស័យ ទោះជាបងប្អូនប្រជាពលរដ្ឋព្យាយាមប៉ុនប៉ងស្វាគមន៍ តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើរការរារាំង ដើម្បីកុំឲ្យមានការស្វាគម៍ច្រើនពេក រួចបាននាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ ដើម្បីបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី៕

https://youtu.be/kuzfe_eS4IE

មតិយោបល់