ព្រះសីហនុៈ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសកម្មករជាជនជាតិចិនម្នាក់ ត្រូវដែកធ្លាក់ដោតចូលដងខ្លួន បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ស្ថិតក្នុងភូមិកំពេញ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ជនរងគ្រោះ មិនទាន់ស្គាល់ឈ្មោះ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់ជួយសង្គ្រោះ យកដែកចេញបានហើយ។
ដោយតាមការបញ្ជាក់ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវគេដឹកយកមកសង្គ្រោះ នៅពេលយប់ថ្ងៃកើតហេតុ ក្រោយដែកធ្លាក់ដោតជាប់ខ្លួន ត្រង់ស្មាខាងស្តាំ ក្នុងការដ្ឋានសំណង់មួយកន្លែង៕
មតិយោបល់