កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងក្រុមអាជីវករនៅជុំវិញផ្សារគគីរ បណ្តាលអោយមនុស្សរងរបួសនិងសម្ភារៈមួយចំនួនរងការខូតខាត ខណៈដែលរថយន្តកុងតឺនរ័បើកបុករះផ្ទះលក់សម្ភរៈដែលដាក់តាំងលក់ លើការូឡាលើចិញ្ចើមផ្លូវចំនួន៣ផ្ទះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៩-២០ចំណុចផ្សារគគីរ ភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានអោយដឹងថា បង្កឡើងដោយរថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ ប្រភេទសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 3A-1684 បើកបរដោយឈ្មោះខែន ចន្ធា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិដំណាក់តាយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដែលបើកមានទិសដៅពីភ្នំពេញ ទៅកំពង់ផែភ្នំពេញ លុះពេលបើកមកដល់ចំណុចកើតហេតុបានបើកបំរ៉ុងជែងរ៉ឺម៉កម៉ូតូ ស្របពេលនោះឃើញមានរថយន្តសណ្តោងសឺមីរ៉ឺម៉កបើកមកពីមុខក្នុងទិសដៅផ្ទុយគ្នាក៏ជាន់ហ្រ្វាំង ធ្វើអោយសឺមីរ៉ឺម៉ករុញរថយន្តដែលជាក្បាលសណ្តោង ធ្វើង៉ុងក្បាលចូលចិញ្ចើមផ្លូវទៅបុករះលើសម្ភរៈដែលដាក់តាំងលក់ លើការូឡា មានចំនួន៣ផ្ទះ ៖ ម្ចាស់ផ្ទះទី១ឈ្មោះប្រាក់ ស៊ីថា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣៥៣ ផ្លូវជាតិលេខ១ ភូមិគគីរឃុំគគីរស្រុកកៀនស្វាយ លក់ទួរស័ព្ទ ទី២-ឈ្មោះ ស្រី វឌ្ឍនៈ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ សម្ភារៈទូរទស្សន៍ ទី៣.ឈ្មោះ មាស ស៊ីម ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល លក់ទួរទស្សន៍រងរបួសស្រាល២នាក់ដែលកំពុងអង្គុយលើរ៉ឺម៉ករងំចាំចេញដំណើរ១.ឈ្មោះសារិន សៀងឡេន អាយុ៣២ឆ្នាំ មានទីលំនៅភូមិ១ ឃុំ ខ្ពបអាទាវ ស្រុកលើដែក ខេត្តកណ្តាល ២.ឈ្មោះអ៊ុន ស្រីវ៉ិត ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយករណីនេះបានឃាត់អ្នកបើកបររថយន្ត និងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
មូលហេតុ រថយន្តបើកលឿននៅទីប្រជុំ ពេលជួបឧបសគ្គជាន់ហ្វ្រាំងវិលបោកចូលចញ្ចើមផ្លូវ៕
មតិយោបល់