ព័ត៌មានជាតិ

ករណីឆេះឃ្លាំងលក់មួយកន្លែងបណ្ដាលអោយរថយន្ដរងការខូចខាតអស់ជាច្រេីនគ្រឿង…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅចំណុចអូរវែង​ ឃុំកាហែង​ ស្រុកសំរោងទង​ យប់ថ្ងៃទី​០១​ វិច្ឆិកា​ ២០២៣
វេលាម៉ោង០០និង៤៥នាទី ស្ថិតនៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ករណីអគ្គិភ័យឆេះការ៉ាស់ជួសជុលរថយន្ដទំហំ២០គុណ៣៤ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អា​យុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ​ ជាម្ចាស់​ឃ្លាំងនិងម្ចាស់ទីតាំង។

តាមការបញ្ជាក់​ពីសមត្ថកិច្ច​
ករណី​អគ្គិភ័យ​បានបំផ្លាញឃ្លាំងទំហំ២០ម ×៣៤ ម ធ្វើអំពីដែកជញ្ជាំងស័ង្កសី ដំបូលស័ង្កសី​
​ -ឆេះរថយន្ដLexus 470 ចំនួន ០១គ្រឿង
-ឆេះរថយន្ដ Ford Ranger pickup ចំនួន ០២គ្រឿង
-ឆេះរថយន្ដLand Cruiser ចំនួន ០២គ្រឿង
-ឆេះរថយន្ដដឹកទំនិញ ចំនួន ០១គ្រឿង (ឆេះមួយផ្នែកខាងស្ដាំ)
-និងឆេះសម្ភារ:ប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត

ក្នុងហេតុការណ៍​ខាងលេី​មិនបណ្តាល​ឱ្យ​មានរបួសមនុស្ស​ ឬគ្រោះថ្នាក់​ដល់អាយុជីវិតឡេីយ​ សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បាន​ម្ចាស់​ការនិងជួយអន្ដរាគមន៍គ្រប់គ្រងមិនឲ្យអគ្គិភ៏យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឬលំនៅឋាននៅក្បែរទីតាំងឆេះ​ ដោយប្រេីប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យ​ចំនួន០៦គ្រឿង​ និងប្រេីទឹកអស់០៧រថយន្ត​។

តាមអ្វីដែលទទួលបានបឋមពីកន្លែងកេីតហេតុគឺមូលហេតុ បណ្តាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ព្រោះរថយន្ដដែ​លដាក់តាំងលក់នោះជាប្រភេទរថយន្ដជួសជុលផង​រថយន្ដលក់ផង​ (មួយទឹក)​ ។

មតិយោបល់