ព័ត៌មានជាតិ

បុរសពិការដៃស្តាំម្ខាងម្នាក់ ជាប់សង្ស័យពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ: កាលពីវេលាម៉ោង៣:០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់បុរសពិការដៃស្តាំម្ខាងម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថការិយាល័យបទល្មើសគ្រឿងញៀនចុះទៅសហការណ៌ជាមួយកម្លាំងអាវុធហត្ថស្រុកស្ទឹងហាវឆ្មក់បង្ក្រាបនិងចាប់ឃាត់ខ្លួននៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី៣១ ខែឧសភា នៅចំនុចក្រុម ១៧ .ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការណ៌ដែលប្រើកម្លាំងជំនាញរួមនឹងកម្លាំងអាវុធហត្ថស្រុកជាង១០នាក់នេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់។
សមត្ថកិច្ចវានឥ្យដឹងទៀតថាជនសង្ស័យនេះមានឈ្មោះ សល់ សុវណ្ណ ភេទប្រុស អាយុ ៥៧ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ដឹកដូងប្រេងលក់រស់នៅកន្លែងចាប់ខ្លួនខាងលើ។ វត្ថុតាងចាប់យករួមមាន ១. ម្ស៉ៅសថ្លាចំនួន ០២កញ្ចប់(តូច+ធំ)-២-ទូរស័ព្ទដៃចំនួន ០១ គ្រឿង- Nokia និង៣. ដាវចំនួន២។ បច្ចុប្បន្នកម្លាំងការិ.ជំនាញកងរាជអាវុធហត្ថកំពុងចាត់ការបន្តតាមនិតិវិធីច្បាប់៕

photo_2016-05-31_20-00-22

photo_2016-05-31_20-00-25

photo_2016-05-31_20-00-29

photo_2016-05-31_20-00-32

មតិយោបល់