ព័ត៌មានជាតិ

ផ្ទេរសម្បទានដីសេដ្ឋកិច្ច ជូនទៅក្រសួងកសិកម្ម បន្តធ្វើការគ្រប់គ្រង និងផ្ទេរតំបន់ការពារធម្មជាតិជូនទៅក្រសួងបរិស្ថានគ្រប់គ្រងបន្ត

រតនគិរីៈ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការកែទម្រង់វិស័យព្រៃឈើនៅកម្ពុជា នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំស្តីពីការផ្ទេរសម្បទានដីសេដ្ឋកិច្ច ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តធ្វើការគ្រប់ និងផ្ទេរតំបន់ការពារធម្មជាតិជូនទៅក្រសួងបរិស្ថានគ្រប់គ្រងបន្ត ដោយកិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ។

សូមបញ្ជាក់ថា សម្បទានដីសេដ្ឋកិច្ចចំនួន១០ក្រុមហ៊ុន នៅក្នុងខេត្តត្រូវបានផ្ទេរទៅឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រងវិញ ហើយនិងតំបន់ការពារធម្មជាតិចំនួន២កន្លែង រួមមានតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង និងតំប ន់ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានផ្ទេរទៅឲ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងបន្តវិញ៕

photo_2016-05-31_19-34-43photo_2016-05-31_19-34-52photo_2016-05-31_19-34-56

មតិយោបល់