ប៉ៃលិនៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីមានយុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនចាប់ប្រាំងមិនទាន់ទៅបុកនឹងវិមានឯករាជ្យ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសខាងលើនេះមានឈ្មោះ ឆៃ លី ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិអូរច្រារ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរងរបួស បាក់ថ្គាម និង បែកក្បាល បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលរបួសផងដែរ៕
មតិយោបល់