ព័ត៌មានកីឡា

សមឬទេ គ្រាន់តែរិះគន់សោះ ត្រូវពិន័យដែរ

លោក Zinedine Zidane អ្នកចាត់ការរបស់ក្រុម ស្តេចស Real Madrid កំពុងតែរងនូវការស៊ើបអង្កេត ពីសំណាក់សហព័ន្ធ បាល់ទាត់អេស្ប៉ាញ ទាក់ទងនឹងការរិះគន់ អាជ្ញាកណ្តាល កាត់សេចក្តី ផ្តល់ កាតលឿងទី២ ដល់ Ronaldo ដែលឈានទៅរកកាតក្រហម។

បើតាមប្រភពពត៌មាន ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា លោក Zidane អាចនឹងរងនូវការពិន័យ ពីសហព័ន្ធបាល់ទាត់ របស់អេស្ប៉ាញ ប្រសិនបើ ការត្រួតពិនិត្យលើពាក្យសម្តីដែលលោក Zidane បានរិះគន់អាជ្ញាកណ្តាល ដែលបានពិន័យ Ronaldo ។ ជាក់ស្តែងណាស់ លោក Zidane មិនពេញចិត្តសោះឡើយ ចំពោះ ការផ្តល់កាតលឿង លើកទី២ ដល់ Ronaldo ព្រោះថា វាមិនសមសោះ ខណៈ រូបភាព បង្ហាញឡើងវិញជាច្រើនសារ គឺមិនសមសោះ សម្រាប់អាជ្ញាកណ្តាល ដែលកាត់សេចក្តីបែបនេះ។ ម្យ៉ាងវិញទៀត លោក Zidane ក៍បានធ្វើការរិះគន់ចំៗ លើអាជ្ញាកណ្តាល ព្រមទាំងធ្វើការប្តឹងឧទ្ទរណ៍ ទៅ សហព័ន្ធបាល់ទាត់អេស្ប៉ាញផងដែរ។ យ៉ាងណាវិញ សហព័ន្ធបាល់ទាត់អេស្ប៉ាញ មិនត្រឹមតែមិនដោះស្រាយពាក្យបណ្តឹងនេះឡើយ ថែមទាំងបើកការស៊ើបអង្កេតលើលោក Zidane ទាក់ទងទៅនឹងសម្តីរិះគន់ លើអាជ្ញាកណ្តាលក្នុងទីលានផងដែរ។

ហេតុនេះហើយ លោក Zinedine Zidane កំពុងតែប្រឈមជាមួយនឹងការពិន័យ ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ ប្រសិនបើការស៊ើបអង្កេតនេះ រកឃើញនូវកំហុសធ្ងន់ធ្ងរ​ ក្នុងសម្តីរបស់លោក Zidane នោះ។ ដូច្នេះ Zidane ទំនងជាត្រូវប្រឈមមុខ ដូច Ronaldo ដែលត្រូវបង់ប្រាក់ពិន័យ ជាក់ជាមិនខាន។

មតិយោបល់