ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់ មានជំងឺសរសៃប្រសាទ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

កំពង់ស្ពឺៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងដងទឹក ឃុំទ័ពមាន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ជៀប ជឿន ហៅវ៉េង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុ បានចូលទៅក្នុងផ្ទះរបស់ខ្លួន (ផ្ទះផ្ទាល់ដី) រួចចាក់សោពីខាងក្នុង ចងកនិងខ្សែអង្រឹងសំប៉ែត ពណ៌ខៀវ ជាប់ទៅនឹងក្នៀបផ្ទះកម្ពស់ម៉ែត្រ។

មូលហេតុ មានជម្ងឺសរសៃប្រសាទរ៉ាំរ៉ៃ រកចងកសម្លាប់ខ្លួនជាច្រើនលើក ច្រើនសារមកហើយ។

តាមការអះអាងរបស់ក្រុមគ្រួសារនៃសព ជនរងគ្រោះពិតជាស្លាប់ដោយចងកពិតប្រាកដមែន សពត្រូវជំនាញធ្វើកោសល្យវិច្ចយរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់