ពីរបីថ្ងៃកន្លងទៅនេះ មានភាពដ៏ភ្ញាក់ផ្អើលសម្រាប់អតីតកីឡាករជើងខ្លាំង Maradona ដោយបានចែកផ្លូវជាមួយនឹងមិត្តស្រីរបស់គាត់ នាង Oliva Rocio ដែលទើបតែភ្ជាប់ពាក្យបាន ១ ខែ បន្ទាប់ពីសាងភាពផ្អែមល្អែមនៅ រ៉ូម ប្រទេសអ៊ីតាលី ។បើតាមរបាយការណ៍ បានឲ្យដឹង Maradona បានសម្រេចចិត្តលុបចោល ការរៀបការជាមួយនឹងមិត្តស្រីដែលមានអាយុ តិចជាងខ្លួន ៣០ ឆ្នាំ ដោយសារតែរឿងប្រចណ្ឌ ។
អតីតកីឡាករបាល់ទាត់ជើងចាស់ បានរកឃើញសារ ដែលនាង Oliva Rocio ផ្ញើរទៅកាន់ អ្នកចាំទីរបស់បិសាចក្រហម David de Gea ដែលជាហេតុធ្វើឲ្យគាត់សុំចែកផ្លូវ។
ក្រោយចែកផ្លូវគ្នា នាង Oliva Rocio បានវិលទៅកាន់ អាហ្សង់ទីនវិញ ខណៈដែល Maradona នៅឌូប៉ៃ សហភាពអារ៉ាប់រួមនោះ ។
ជាមួយនឹងភាពឯកោ Maradona បានថ្លែងឲ្យដឹងថា លោកពិតជាអរគុណដល់ Alejo Clerici ដែលជាមិត្តជិតស្និទ្ធ ដោយស្វែងរកស្រីស្អាតជូនលោក ដើម្បីសង្គ្រោះបេះដូង ដែលកំពុងរងគ្រោះ ។ ស្រីស្អាតដែលត្រូវកំដរដល់ Maradona ដែលជាតារាម៉ូដែលក្រិក មាននាង Vicky Xipolitakis និង Quinn Carolina ។
ប្រភពព័ត៌មានពី Diario Popular បានឲ្យដឹងថា Maradona បានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹក ដើម្បីញ៉ាំអាហារនៅសណ្ឋាគារ ផ្កាយ ៧ ជាមួយនឹងស្រីស្រស់ ពីរដួងខាងលើ នៅ ឌូប៉ៃ ។ ប្រភពខាងលើបន្តថា មុននឹងសប្បាយរីករាយជាមួយនឹងរាងកាយដ៏សិចស៊ី លើគ្រែ Maradona ហាមមិនឲ្យស្រីស្រស់ពីរដួងនេះ យកទូរស័ព្ទចូលក្នុងបន្ទប់ឡើយ៕
មតិយោបល់