ព័ត៌មានជាតិ

កុងតឺន័របុកបន្តកន្ទុយគ្នា៣តង់សំណាងមិនមានមនុស្សរងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកុងតឺន័របុករុញផ្អឹបបណ្តាលឲ្យរងការខូចខាតចំនួនរថយន្ត ៣ គ្រឿងសំណាងមិនមានអ្នករងរបួស។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ១០ នាទីព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងការហេតុបានឲ្យដឹងថាដំបូងគេបានឃើញរថយន្តLexus មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកព្រូសមួយគ្រឿងធ្វើដំណើរស្របទិសពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 2BP-5270 ខណ:នោះក៏មានរថយន្តសណ្ដោងទូរកុងតឺន័រធុនៗមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-7605 បើកស្របទិសមកពីក្រោយដូចគ្នាជ្រុលបុករុញរថយន្ត២គ្រឿងដែលនៅខាងមុខបណ្ដាលរោងការខូចខាត។យ៉ាងដំណាំ។

ប្រភពដដែលបានបន្តទៀតថាក្រោយពេលកើតហេតុដោយរថយន្តនៅផ្នែកខាងមុខគេម៉ាកLexus រងការគាត់ថាតិចតួចក៏បើកចេញពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្តព្រូសនិងរថយន្តកុងតឺន័រធ្វើការដោះស្រាយគ្នា។

ក្រោយពេលកើតហើយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងការហេតុ រាយការណ៍ទៅផ្នែកជំនាញចរាចរណ៍និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន។បើមិនត្រូវគ្នាទេនឹងប្រគល់ឲ្យជំនាញធ្វើការបវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់