ព័ត៌មានអន្តរជាតិ

នាវាមុជទឹកនុយក្លេអ៊ែរុស្ស៊ី វាយប្រហារជោគជ័យ ដោយការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប

រុស្ស៊ីៈ កងជើងជើងទឹករុស្ស៊ី បានប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនមួយគ្រឿង នៅថ្ងៃសុក្រនេះ បានទទួលជោគជ័យវាយប្រហារទៅលើគោលដៅមួយ នៅភាគខាងជើងតំបន់ Arkhangelsk ដោយការបាញ់កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

នាវាមុជទឹកនុយក្លេអ៊ែរ Severodvinsk របស់កងទ័ពជើងទឹករុស្ស៊ី Northern​ Fleet បានធ្វើការសាកល្បងតេស្តនេះ ចេញពីនាវាមុធទឹកក្នុងសមុទ្របារ៉ុស ទៅកាន់គោលដៅសម្រាប់ធ្វើតេស្ត Chizha នៅតំបន់ Arkhangelsk។

មីស៊ីលនេះ អាចហោះបានចម្ងាយប្រហែល ៦០០ គីទ្បូម៉ែត្រ ហើយចំណែកឯ Severodvinsk វិញ ជានាវាមុជទឹកតែមួយគត់ សម្រាប់បម្រើនៅក្នុងកងទ័ពជើងទឹករុស្ស៊ី ដែលវាមានទម្ងន់ ១៣,៨០០ តោន, ប្រវែង ១១៨.៨៧២ ម៉ែត្រ អាចធ្វើដំណើរបានចម្ងាយរហូតដល់ទៅ ៣១ គីទ្បួម៉ែត្រ និងអាចជ្រមុជក្រោមទឹកដល់ទៅជម្រៅ ៥៩៩.៨៤៦ ម៉ែត្រឯណោះ៕

មតិយោបល់