ព័ត៌មានជាតិ

Update៖ ទុសេ្សឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះរោងចិញ្ចឹមត្រីផ្អើលទាំងព្រឹក

ភ្នំពេញៈ រោងចិញ្ចឹមត្រី មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់អ្វី កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ លី ហួរ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ ចិញ្ចឹមត្រី ស្នាក់នៅផ្ទះកើតខាងលើ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយៗចេញពីរោងចិញ្ចឹមត្រី មួយកន្លែង ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ និងទាក់ទៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកអន្តរាគមន៍បាញ់ពន្លត់ តែជាអកុសលអគ្គិភ័យខាងលើនេះបានឆាបឆេះរោងចិញ្ចឹមត្រីអស់គ្មានសល់។

សមត្ថិច្ចបានបន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ផ្តើមចេញពីទុស្សេខ្សែភ្លើង ទើបបណ្តាលឲ្យឆាបឆេះរាលដាលរោងចិញ្ចឹមត្រីដែលមានទំហំ ៥ម៉ែត្រ គុណ ១០ម៉ែត្រ រងការខូចខាតទាំងស្រុង និងសម្ភារៈម៉ាស៊ីនបូបទឹកចំនួន ៣គ្រឿង, ម៉ាស៊ីនសម្រាប់កិនចំណីត្រីចំនួន ២គ្រឿង និងម៉ូតូម៉ាក wave ចំនួន ១គ្រឿង៕

https://youtu.be/SgDgbXBWrHM

មតិយោបល់