សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ទូរសព្ទដៃដើរដោយប្រព័ន្ធ Android ប្រសិនបើធុញទ្រាន់នឹងការលោតជាប់សោអេក្រង់រាល់ពេលចង់ចូលទៅកាន់កម្មវិធីខាងក្នុងរបស់វាម្តងៗ និងមិនបារម្ភពីបញ្ហាទិន្នន័យ ឬឯកជនភាពរបស់ខ្លួន អាចចូលទៅដោះសោអេក្រង់ (Lock Screen) នោះចោលបាន តាមវិធីខាងក្រោម៖
១- ដំបូង ចូលទៅកាន់កម្មវិធី Settings ដែលអាចស្វែងរកនៅលើផ្ទាំង Notification និងក្នុងថតកម្មវិធី
២- បន្ទាប់មក ជ្រើសយក Security រួចចុចលើ Screen Lock។
៣- បន្ទាប់មកទៀត សូមដោះ ឬវាយបញ្ចូលលេខកូដសម្ងាត់ដែលលោកអ្នកបានប្រើ (តាម Pattern, PIN, ឬ Fingerprint Scan) ដើម្បីចាក់សោអេក្រង់ រួចចុចលើ None ជាការស្រេច៕

ប្រភពៈ tomsguide
មតិយោបល់