ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃការិយាល័យទី៨ បន្តចុះឆែកឆេរលំនៅដ្ឋានជនសង្ស័យមេខ្លោងគ្រឿងញៀន កាលពីរសៀលម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅម្តុំផ្សារអូរឡាំពិក សង្កាត់អូរឡាំពិក ខណ្ឌចំការមន ការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្លោងគ្រឿងញៀននេះ សមត្ថកិច្ចប្រឆាំងបទល្មើសក្រសួងមហាផ្ទៃបានដកហូតថ្នាំញៀនជាង២គីឡូក្រាម ដែលជារបស់ជនសង្ស័យឈ្មោះ យូ សូរិយាភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ យោធា ស្នាក់នៅផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយនាំខ្លួនជនសង្ស័យទៅសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លុះនៅរសៀលថ្ងៃទី១៨ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដោយមានការចូលរួមពីលោក សៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះទៅឆែកឆេរផ្ទះជនសង្ស័យនៅផ្ទះជនសង្ស័យ ដើម្បីធ្វើការឆែកឆេររកវត្ថុតាងបន្ត ក្នុងការឆែកឆេរនេះសមត្ថកិច្ចពុំបានរកវត្ថុតាងអ្វីនោះទេ។
ក្រោយពីធ្វើការឆែកឆេររួចជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួបណ្តោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/X_tD71V5-_M
មតិយោបល់