យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ ២០១៧ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយបានកិច្ចសហការពីអាជ្ញាធរដែនដី និងគណកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារអន្តរជាតិបាវិត ផ្សារតាពៅ និង ផ្សារត្រី ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ។
ក្រុមការងារក៏បានដកហូតទៅតាមនីតិវិធីនូវផលិតផលមួយចំនួនដែលមានសភាពមិនប្រក្រតី និងខូចគុណភាពមួយចំនួន សម្រាប់ធ្វើការកម្ទេចចោលដែលមានដូចជា៖
-ទឹក MocKtait =៧ យួរ=៤២ដប
-ទឹកដោះគោ AD = ៣ កេស=៧២ដប
-ទឹកភេសជ្ជៈ Powerup = ១២កំប៉ុង
-បាយក្រៀមបំពង=២០កញ្ចប់
រួមនឹងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនទៀតដែល អាជីវករសុំទុកដូរត្រលប់ទៅក្រុមហ៊ុនវិញ៕
មតិយោបល់