ព័ត៌មានជាតិ

អេស្កាវ៉ាទ័រ បើកបរឆ្លងផ្លូវដែក ត្រូវរថភ្លើងបុកពេញទំហឹង

ព្រះសីហនុ: កាលពីយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថភ្លើង បានបុកជាមួយអេស្កាវ៉ាទ័រ បណ្តាលឱ្យបុរសម្នាក់ រងរបួស។

ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចជិតស្រះចិញ្ចឹមកន្ធាយ (តែលីហុង) ក្រុម៤ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ មានរថភ្លើងមួយខ្សែ ដែលបើកបរទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ មានអេស្កាវ៉ាទ័រ ១គ្រឿងធ្វើដំណើរឆ្លងកាត់ផ្លូវដែក ក៏ត្រូវរថភ្លើងបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកបើកបរអេស្កាវ៉ាទ័រ រងរបួស។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានទៅមន្ទីរពេទ្យ ដោយខ្លួនឯង ចំណែកអេស្កាវ៉ាទ័រ រងការខូចខាត ទុកនៅទីតាំងខាងលើ រង់ចាំម្ចាស់មកដោះស្រាយ៕

មតិយោបល់