ឧត្តរមានជ័យៈ បុរសម្នាក់ដែលគេដឹងថា ឈ្មោះ ជីម ចិិត្ត ភេទ ប្រុស អាយុ 31 ឆ្នាំ បានធ្វើអត្តឃាត ដោយបានសម្លាប់ខ្លួនឯងដោយកាំភ្លើងឆ្នៃប្រភេទធ្នុកដូង ដោយបាញ់ពីក្នុងមាត់ធ្លាយទៅខាងលើក្បាលហេតុការនេះកើតឡើងកាលពីម៉ោង 8ព្រឹកនៅថ្ងៃទី31 ខែឧសភា ឆ្នាំ 2016 នៅភូមិស្លានមាស ឃុំ ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើតាមសម្ដីរស្ដ្រី ឈ្មោះ ជា មុំ អាយុ 33 ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់មានសតិមិនសូវគ្រប់ទេ ដោយមានអាការៈខុសប្រក្រតីយូៗម្ដង ហើយមុនពេលកើតហេតុនៅល្ងាចនាថ្ងៃទី30 មុនថ្ងៃកើតហេតុ1ថ្ងៃ ប្ដីរបស់គាត់ស្រាប់តែសុំវាយគាត់ និងកូន ដោយមិនមានរឿងអ្វីសោះ ពេលនោះប្រពន្ធក៏ព្រមអង្គុុយឲ្យវាយដោយមិនតដៃឡើយ ព្រោះគិតថាប្ដីគាត់មិនហ៊ានវាយទេ ព្រោះប្ដីរបស់គាត់មិនដែលវាយគាត់ទេ គ្រាន់តែពេលខ្លះរករឿងគាត់តាមរបៀបសតិមិនគ្រប់ប៉ុណ្ណោះ។
ពេលឃើញប្រពន្ធនៅស្ងៀមឲ្យវាយ ក៏ស្រាប់តែប្តីវាយគាត់មែន បណ្ដាលឲ្យបែកក្បាលខាងធ្វេង ក្រោយពេលវាយរួចក៏បានសុំទោសប្រពន្ធ និងសុំលាងរបួសឲ្យប្រពន្ធ តែប្រពន្ធមិនឲ្យលាង និងដើរចុះពីលើផ្ទះដោយនិយាយថាមិនបាច់ទេ ទៅឲ្យម៉ែខ្ញុំលាងវិញ បន្ទាប់ពីឲ្យម្ដាយគាត់លាងហើយរូបគាត់រួមជាមួយកូនតូចៗក៏ត្រឡប់មកផ្ទះកើតហេតុវិញនៅពេលយប់នាថ្ងៃដដែល ពេលមកដល់ក៏ឃើញទ្វាផ្ទះចាក់សោពីក្នុងប្រពន្ធក៏នាំកូនៗដេកក្រោមផ្ទះដោយមិននិយាយអ្វីឡើយ។
លុះព្រឹកឡើងប្រពន្ធដាំស្លរធម្មតា តែទ្វារលើផ្ទះនៅតែបិទលុះដល់ម៉ោងកើតហេតុក៏ស្រាប់តែឮសូរសម្លេងកាំភ្លើងឆ្នៃប្រភេទឆ្នុកដូងមួយគ្រាប់ ពេលនោះប្រពន្ធជនរងគ្រោះក៏បានឡើងអើតមើលពីមាត់ទ្វាបិទនោះក៏ស្រាប់តែឃើញប្ដីរបស់គាត់កំពុងប្រកាច់ក្នុងថ្លុកឈាម ក៏បានស្រែកឆោឡោដល់អ្នកជិតខាងមក។ លុះឡើងទៅដល់ក្បែរជនរងគ្រោះ ក៏មានពាក្យសរសេរលើក្ដារមុនពេលបាញ់ថា «ខ្ងុំសុំទោសផង ខ្ញុំជាអ្នកខុស ជាមនុស្សមិនល្អ ខ្ញុំសមតែស្លាប់ សូមជួយអាហោសិកម្ម ឲ្យខ្ញុំផង ឈប់មានកម្មពារ និងគ្នាទៀតទៅ ចង់លាកូនក៏លាមិនបានដែរ កូនសម្លាញ់ប៉ាលាហើយ ប៉ាខុសហើយកូនឲ្យប៉ាសុំទោសផង» នេះជាសម្ដីសព មុនលាចាកលោកទៅចោលប្រពន្ធនិងកូនសម្លាញ់ទាំងបីនាក់៕
មតិយោបល់