បាត់ដំបងៈ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទីល្ងាច មានករណីបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងក្រុមទី២ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ កាត់ គឹមសួ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ ជាជាងធ្វើផ្ទះ រស់នៅភូមិឃុំកើតហេតុ។
ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានឡើងផ្សាដែក ដើម្បីធ្វើដំបូលផ្ទះ លុះក្រោយមកក៏បានអូសទាញដែកឡើងលើ ទៅប៉ះនិងខ្សែភ្លើងស្រាត ដែលរត់តាមបណ្ដោយផ្លូវជាតិលេខ៥ ក៏បណ្តាលឲ្យស្រូបផ្ទុះឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាម៕
មតិយោបល់