ព័ត៌មានជាតិ

Update៖ ជាងផ្សារដែកមិនប្រយ័ត្ន បណ្តាលឲ្យភ្លើងឆេះសម្ភារៈ នៅសណ្ឋាគារ យូ អេង ជាន់ទី៣

ភ្នំពេញៈ ករណីអគ្គិភ័យមួយ បណ្តាលឲ្យឆាបឆេះសម្ភារៈសំណង់ ចេញពីជាន់ទី៣ របស់សណ្ឋាគារ យូ អេង សង្ស័យក្រុមជាងផ្សារដែក ធ្លាក់កម្ទេចភ្លើងលើសម្ភារ: ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង១០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងស្ថិតនៅខាងលើអគារកំពុងជួសជុលផ្នែកខាងក្រោយ របស់សណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្ស៊ី បុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា អគារខាងលើដោយកំពុងធ្វើការជួសជុល ហើយមុនពេលកើតហេតុ ក្រុមជាង ធ្វើការជួសជុលសុខៗ ស្រាប់តែនៅម៉ោងខាងលើ នៅជាន់ទី៣ សង្ស័យជាងផ្សារដែក ធ្វើការមិនប្រុងប្រយ័ត្ន បណ្តាលឲ្យធ្លាក់កម្ទេចភ្លើង បណ្តាលឲ្យឆាបឆេះសម្ភារៈសំណង់ បង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ អន្តរាគមន៍ បាញ់ទឹកឲ្យរលត់ទៅវិញ ។

ប្រភពដដែលបានបន្តទៀតថា អគ្គិភ័យខាងលើ មិនបណ្តាលឲ្យអ្នកណារងរបួសនោះទ គ្រាន់តែខូចខាតនៅសម្ភារៈតែប៉ុណ្ណោះ ៕

មតិយោបល់