ភ្នំពេញៈ ជនសង្ស័យចំនួន៧នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបាន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់តូច កាលពីវេលាម៉ោង២និង១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ ម៉ែន មរតក អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ,ទី២ឈ្មោះ ចាន់ ម៉ារីឌី អាយុ២១ឆ្នាំ , ទី៣ឈ្មោះ លិន ប៉ូឡូ អាយុ១៨ឆ្នាំ មុខរបរមិនពិត ,ទី៤មានឈ្មោះ សាល ម៉ារីណា អាយុ១៨ឆ្នាំ ,ទី៥មានឈ្មោះ សួន វិចិ្ឆកា អាយុ១៧ឆ្នាំ ,ទី៦មានឈ្មោះ នីម សុណាន អាយុ១៧ឆ្នាំ ។ ទាំង៦នាក់ ស្នាក់ស្នាក់នៅស្រុកជាមួយគា្ន។ ចំណែកជនជនសង្ស័យទី៧មានឈ្មោះ វុធ ឈីវ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្សារដើមថ្កូវ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបានធ្វើការជិះម៉ូតូល្បាតការពារក្នុងមូលដ្ឋានកុំឲ្យកើតមានបទល្មើសផ្សេងៗ លុះមកដល់ផ្លូវបេតុងក្រោយសាលាពេទ្យ ក្នុងសង្កាត់ទំនប់ទឹក ក៏ប្រទះឃើញជនសង្ស័យទាំង៧នាក់ ខាងលើកំពុងជិះតាមផ្លូវទើបឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៧កញ្ចប់តូច ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តអនុវត្តតាមនិតិវិធី៕
មតិយោបល់