ភ្នំពេញៈ រដ្ឋបាលខណ្ឌដូនពេញ សូមការអភ័យទោស និងសូមការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋក្នុងស្មារតីយោគយល់ខ្ពស់ លើបញ្ហាការកកស្ទះចរាចរណ៍នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ព្មហាវិថីរៈមុនីវង្ស និងផ្លូវប្រទេសបារាំង (ផ្លូវលេខ៤៧ ) នាម្សិលមិញនេះ។
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានជួលជុលនិងដាក់ប្រព័ន្ធលូថ្មី ដែលកាត់តីរវិថីព្រះស៊ីសុវត្ថិ ក្នុងនោះ លោកអភិបាលខណ្ឌ បានចុះដឹកនាំ អធិការដ្ឋាននគរបានខណ្ឌ កងរាជអាវុធហត្ថខណ្ឌ បញ្ជាកម្លាំងប្រជាការពារខណ្ឌដូនពេញដោយផ្ទាល់ ចុះសហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយដ្ឋានកំពង់ផែស្វយត្យភ្នំពេញ ក្នុងការសម្រួលការកកស្ទះចរាចរណ៍ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះមុនីវង្ស និងវិថីប្រទេសបារាំង ( ផ្លូវលេខ៤៧ ) ចាប់ពីខាងជើងវត្តភ្នំ រហូតដល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សូមបញ្ជាក់ថា ទីតាំងការដ្ឋាន ដែលរដ្ឋបាលខណ្ឌដូនពេញបានជីកដីដាក់ប្រព័ន្ធលូនេះ គឺជាទីតាំងបំពង់លូមេដែលបាក់ស្ទះមិនដំណើរការទាញទឹកពី ផ្លូវលេខ៤៧ វត្តស្រះចក និងផ្លូវមួយចំនួនទៀតក្នុងសង្កាត់ស្រះចក ដែលតែងតែបង្កការលិចលង់នៅពេលដែលមានភ្លៀងខ្លាំងម្តងៗ និងដោយមានសំណូមពរយ៉ាងទទូចឲ្យរដ្ឋបាលខណ្ឌដូនពេញ ជួយដោះស្រាយការលិចលង់នេះឲ្យខានតែបាននៅក្នុងរដូវវស្សានេះ។
ចំពោះការដ្ឋាននេះផងដែរ រដ្ឋបាលខណ្ឌដូនពេញ មិនអាចដំណើរការនៅពេលយប់បាន ដោយសារនៅក្រោមផ្លូវនេះ មានបង្កប់ខ្សែមេប្រព័ន្ធអគ្គិសនី របស់អគ្គិសនីកម្ពុជា និងប្រព័ន្ធទុយោទឹកស្អាត ដែលអង្គភាពពាក់ព័ន្ធបានស្នើឲ្យរដ្ឋបាលខណ្ឌធ្វើការជីកនៅពេលថ្ងៃ ដើម្បីងាយស្រួលក្នុងការអនុវត្តនិងដោះស្រាយនៅពេលជួបប្រទះករណីបញ្ហាផ្តាច់ចរន្ត ឬប្រព័ន្ធទឹកស្អាតជាយថាហេតុ៕
មតិយោបល់