ព័ត៌មានជាតិ

ឃាត់ខ្លួនជនេវ័យ១៧ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវៈនៅលើក្មេងស្រីដែលជាអនិតិជន!

ក្រចេះ: សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំដែលក្មេងស្រីបានចោទថា ជននេះបានចាប់រំលោភ នាងរហូតបានសម្រេចដល់ទៅ៣ដង រួចមកហើយ។

ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះទៅចាប់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ គឺមានឈ្មោះ ពិន សុវណ្ណារ៉ា ហៅឆក អាយុ១៧ឆ្នាំ រស់នៅចំណុចត្រពាំងលាក់ ភូមិគ្រង ឃុំស្នួល ស្រុកស្នួល ដែលរស់នៅភូមិឃុំជាមួយនិង ក្មេងស្រីរងគ្រោះ។

ប្រភពដដែលពីលោកអធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ ឯក ចាន់ សុខគីម បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលចុះទៅធ្វើការឃាត់ខ្លួននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះអាយុ៨ឆ្នំា ជាកូនស្រីទី២ ក្នុងចំណោមបងប្អូន២នាក់ ប្រុស១នាក់។

បើតាមលោកចាន់ សុខគីម បានឲ្យដឹងថា កន្លងមកកាលពីខែកក្កដា ខណៈដែលក្មេង ស្រីរងគ្រោះនៅផ្ទះម្នាក់ឯង។ ជនល្មើសរូបនេះ បានឡើងទៅលើផ្ទះរកបាយហូប និងក៏បានល្បួងនាងយកទៅរំលោភនៅព្រៃដំឡូងខាងក្រោយផ្ទះរហូតបានសម្រេចម្តង។ ក្រោយមកទៀត ពេលឃើញឱកាសល្អនៅពេលឪពុកម្តាយមិននៅ ជននេះបានទៅល្បួងនាងចាប់រំលោភរហូតបានសម្រេចជាបន្តបន្ទាប់ដល់ទៅ៣ដងទៀត។

លោកអធិការបានឲ្យដឹងទៀតថា រាល់សកម្មភាពចាប់រំលោភ ជនសង្ស័យមិនបាន ប្រើហឹង្សាទៅលើក្មេងស្រីរងគ្រោះនោះទេ ដោយគ្រាន់តែប្រើពាក្យគំរាមនាង មិនឲ្យយក រឿងនេះប្រាប់គេឯង ឬប្រាប់ឪពុកម្តាយ។

ក្រោយការនាំខ្លួនមកសាកសួរ ជនសង្ស័យបានឆ្លើយថា រូបគេពិតជាធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីរងគ្រោះ បានសម្រេចពិតប្រាដកមែន៕

មតិយោបល់