ព័ត៌មានកីឡា

SEA Games៖ U-22 សិង្ហបុរី រកជ័យជម្នះបានជាលើកដំបូង (វីដេអូ)

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិសិង្ហបុរីអាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិឡាវអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ២ទល់០ កាលពីម្សិលមិញនេះ នៅក្នុងជំនួបទី៣ ពូល A។

ចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ U-22 សិង្ហបុរី ក៏រកបាន ១គ្រាប់ ដោយកីឡាករ Taufik Suparno ហើយឈានចូលដល់នាទី ១១​ កីឡាករ Ikhsan Fandi Ahmad រកបាន ១គ្រាប់ បន្ថែមទៀត ដោយទាត់បាល់ ១១ម៉ែត្រ បន្ទាប់ពីកីឡាករលេខ ១៣ របស់ U-22 ឡាវ បានប៉ះទង្គិចជាមួយកីឡាករ Ikhsan Fandi Ahmad ។ នៅក្នុងវគ្គទី២ ក្រុមទាំងពីបានធ្វើការវាយសំរុកគ្នាយ៉ាងខ្លាំងប៉ុន្តែមិនមានក្រុមណាអាចរកគ្រាប់បាល់បានទេ រហូតដល់ចប់ការប្រកួត។​

ដូច្នេះហើយ U-22 សិង្ហបុរី អាចរកជ័យជម្នះបានជាលើកដំបូង បន្ទាប់ពីបង្ហាញខ្លួនបាន ២លើក ខណៈដែល ២លើកកន្លងមកចាញ់ទាំងអស់៕

ខាងក្រោមនេះជាការប្រកួតហាយឡាយរវាងក្រុមទាំងពី៖

https://www.youtube.com/watch?v=p_XW8J4AqA4

មតិយោបល់