កំពង់ធំ៖លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ ជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារមូលដ្ឋាន ខេត្តកំពង់ធំ ក្រោមចូលរួមដោយលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងប្រធានអនុប្រធានមន្ទីរជុំវិញខេត្តចូលរួម នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រាសាសន៍ ផ្តោតលើការប្រកបមុខរបរធ្វើស្រែប្រាំងតំលៃធ្លាក់ចុះ មិនស្ថិតថេរ ដោយសារឆ្នាំនេះផលស្រូវទាបជាងឆ្នាំមុន រីឯតំលៃឡើងចុះតាមខែ តាមថ្ងៃ តាមម៉ោង និងបានដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្វះខាតទឹក ចំនួន ៦ស្រុក គឺស្រុកស្ទោង ស្ទឹងសែន បារាយណ៍ សន្ទុក និងស្រុកប្រាសាទបាល័ង្គ ស្រុកកំពង់ស្វាយ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មានចំនួន ២៣ឃុំ សង្កាត់ និង ៨២ភូមិ ត្រូវបានដោះស្រាយអណ្តូងទឹកចំនួន៩២ និងជីកស្រះចំនួន៩ បូមទឹកដាក់ប្រឡាយចំនួន៣ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុកស្ទោង ដោយសារទឹកស្ទឹងស្ទោងបានរីងខះ ដោយសារការអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងស្ទោង គម្រោងទំនប់ ៣០កញ្ញា ពុំទាន់រួចរាល់។
ចំពោះបញ្ហាប្រជាពលរដ្ឋខ្វះខាតទឹកក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ ចុះដោះស្រាយ ដោយបានបូមទឹកទំនប់ ៣០កញ្ញា ដោយម៉ាស៊ីន ៤គ្រឿង ទម្លាក់ចូលស្ទឹងស្ទោង ដោយទឹកឆ្លងកាត់ចំនួន ៧ឃុំ ស្មើរនឹង ៥៧ភូមិ មានចម្ងាយ ៣០គ.ម ចំណែកស្រុកដ៏ទៃ ក៏ត្រូវបានដោះស្រាយដូចគ្នា ដោយឡែក ការងារចុះឆ្វៀលដីតំបន់៣ ក្នុងខេត្តកំពង់ធំ ចំពោះលទ្ធផលដែលបានអនុវត្តមាន ស្រុកបារាយណ៍ ឃុំចុងដូង បារាយណ៍ ឃុំទ្រៀល ឃុំស្រឡៅ គោត្របែក សរុបចំនួន ២,៧៧១គ្រួសារ ស្មើរនឹង ១៣,១៥៩,២៣ហិកតា ស្រុកសន្ទុក ឃុំកកោះ ឃុំភ្នៅ សរុប ៨៨៥គ្រួសារ ស្មើរនឹង ៣៧៩៣,២ហិកតា ក្រុងស្ទឹងសែន សង្កាត់អូរគន្ធរ សង្កាត់ស្រយូវ សរុប៣៨៨ ស្មើរនឹង ៥,៥៨៨ហិកតា ស្រុកស្ទោង ឃុំប្រឡាយ ឃុំម្សាក្រង ឃុំសព្រោជ ឃុំចំណារក្រោម ឃុំពាមបាង សរុប ១,៤១២គ្រួសារ ស្មើរនឹង ៤.៩០៧.៤២ហិកតា សរុបទូទាំងខេត្តកំពង់ធំ ៥.៤៥៦ ស្មើរនឹង ៣៣.៥៤៧.១៥ហិកតា និងបានបំពេញសាលាកបត្របានចំនួន ៤.៤២៩គ្រួសារ ក្នុងនោះដែរលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យអាជ្ញាធរគ្រប់មន្ទីរ ស្ថាប័ន គាំទ្រឲ្យរៀបចំកម្មវិធី សំបូរសង្រ្គាន និងរៀបចំសណ្តាប់ធ្នាប់ល្អ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
លោក ថោង ខុន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមឲ្យខេត្តធ្វើរបាយការណ៍ ឲ្យច្បាស់ពីការងារ ខិតខំធ្វើការងារ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពីការចំណាយកសាងអណ្តូងទឹក ជីកស្រះ និងសមិទ្ធិផលផ្សេងៗ និងជម្រុញឲ្យចេញសាលាកប័ត្រដីធ្លី ហើយសុំតំបន់ ២មក ជាតំបន់មួយ សម្រាប់ការឈូសឆាយដីជូនប្រជាពលរដ្ឋ តាមរយៈឃុំ ឲ្យបានលឿន ហើយឲ្យក្រុមការងារថ្នាក់ជាតិ ដាក់របាយការណ៍ ជូនទៅលោក ឧបនាយរដ្ឋមន្រ្តី ក្នុងនោះដែរ ក៏បានជំរុញឲ្យមន្រ្តីការងារអត្តសញ្ញាណប័ណ្ណធ្វើជូនប្រជាពលរដ្ឋ ឲ្យបានលឿនបំផុត និងរកវិធីដំណោះស្រាយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ យល់ពីអត្តប្រយោជន៍ របស់អត្តសញ្ញាណប័ណ្ណ ពាក់ព័ន្ឋនឹងការងារទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍ ត្រូវចាត់ចែងមិនឲ្យមានសេវាកំសាន្ត ខារ៉ាអូខេ ជិតសាលារៀន ឬវត្តអារាម ដោយពីថ្ងៃនេះទៅ ខេត្តជាអ្នកទទួលខុសត្រូវទាំងអស់ មន្ទីរទេសចរណ៍ជាសេនាធិការ ឲ្យខេត្តកំពង់ធំ ខេត្តជាអ្នកចេញលិខិតពាក់ព័ន្ឋនឹងអាជ្ញាប័ណ្ណ តាមរយះមន្ទីរទេសចរណ៍៕ ដោយ៖ ប៊ុន រដ្ឋា
មតិយោបល់