ព័ត៌មានជាតិ

មេតុងទីន បោកលុយបានជាង ២០ម៉ឺនដុល្លារគេចបាត់ កូនរត់រកឱ្យអាជ្ញាធរជួយ

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករនៅផ្សារឯករាជ២ ប្រមាណជាង ១៣៥នាក់់ បានផ្អើលឆោឡោ ហើយនាំគ្នារត់មករកឱ្យអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ ឱ្យជួយអន្តរាគមន៏ បន្ទាប់ពីពួកគាត់ត្រូវមេតុងទីនបោកលុយអស់ជាង ២០ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់រួចមកនោះ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្សារឯករាជ្យ២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីសង្កាត់ចោមចៅ បានប្រាប់ថា បងប្អូនប្រជាពលរដ្ឋប្រមាណ ១៣៥នាក់ បាននាំគ្នាមកសុំឱ្យអាជ្ញាធរជួយអន្តរាគមន៏ ដល់ពួកគាត់ បន្ទាប់ពីត្រូវបានមេតុងទីនម្នាក់ឈ្មោះ ទីម ស្រីនាង ភេទស្រី អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ តាមការបញ្ជាក់ពីបងប្អូនអាជីវករទាំងនោះ បាននិយាយប្រាប់ថា ពួកគាត់ម្នាក់ៗលេង២ ទៅ៣ ខ្លះដល់ ៥ក្បាល។ ហើយអ្នកខ្លះអស់ ១ម៉ឺនដុល្លារ ខ្លះអស់ ២ម៉ឺនដុល្លារ សរុបទាំងអស់គ្នា ជាង ២០ម៉ឺនដុល្លារឯណ្ណោះ៕

tong-tine-200000dollar

មតិយោបល់