ព័ត៌មានជាតិ

សត្វព្រើសមួយក្បាលទម្ងន់ជាង១០០គីឡូ ត្រូវគេសម្លាប់នៅស្រុកអូរជុំ

ខេត្តរតនគិរី៖ សត្វព្រើសទម្ងន់ជាង១០០គីឡូក្រាមត្រូវគេសម្លាប់យកសាច់មកលក់ និងធ្វើគ្រឿងក្លែម ក្នុងផ្ទះលោកលី កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិកាឡៃ3 ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។

បើតាមមន្ត្រីយោធាម្នាក់សូមមិនញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ខែមេសានេះបានឮស្នូរគ្រាប់កាំភ្លើងចំនួន៤គ្រាប់ លុះព្រឹកឡើងស្រាប់តែឃើញគេដឹកសត្វព្រើសនោះកាត់មុខបន្ទាយតែម្តង។

ចំណែកលោកលីដែលជាអ្នកកាប់សាច់ព្រើសលក់ ១គីឡូ តម្លៃ៣០០០០រៀល និងធ្វើគ្រឿងក្លែម ស្រវឹងពេញភូមិនោះ ប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃ៧ ខែមេសា ថា សត្វព្រើសដ៏ធំខាងលើនេះជាប់អន្ទាក់គាត់ក្នុងចំការដំឡូងមិនមែនបាញ់ទេដែលផ្ទុយពីការអះអាង របស់មន្ត្រីយោធាខាងលើ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិបានខ្សឹបប្រាប់ថាសត្វព្រើសមួយក្បាលដែលគេសំលាប់កាប់យកសាច់លក់និងចែកគ្នាក្លែមនេះគឺជាសត្វដែលរស់នៅក្នុងតំបន់ព្រៃសហគមន៍ហើយគេតែងតែឃើញវាដើរឆ្លងកាត់ផ្លូវស្ទើររាល់យប់។

ហើយពួកគាត់បានបន្តថាអ្នកបានសត្វព្រើសខាងលើគឺជាព្រានព្រៃដែលដើរប្រម៉ាញ់រាល់យប់ដោយមិនខ្លាចច្បាប់ឡើយព្រោះអាងមានអ្នកធំនៅពីក្រោយខ្នង៕

សត្វព្រើសមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមត្រូវគេសម្លាប់នៅស្រុកអូរជុំសត្វព្រើសមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមត្រូវគេសម្លាប់នៅស្រុកអូរជុំសត្វព្រើសមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមត្រូវគេសម្លាប់នៅស្រុកអូរជុំ

មតិយោបល់