ព័ត៌មានជាតិ

ទីតាំងបញ្ចាំ២កន្លែង ដែលអជ្ញាធរចុះពិនិត្យលិខិតស្នាម គឺសុទ្ធតែមានឯកសារត្រឹមត្រូវ!

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះធ្វើការត្រួតពិនិត្យលិខិតស្នាមទីតាំងបញ្ចាំ២កន្លែងផ្សេងគ្នា តែលើផ្លូវតែមួយគឺផ្លូវ២៤៧ទីតាំងបញ្ចាំទី១យីហោ(សារ៉ាត) ផ្ទះលេខ១មានម៉ូតូ៦៣គ្រឿង សុទ្ធតែមានឯកសារត្រឹមត្រូវ និងទីតាំងបញ្ចាំទី២ផ្ទះលេខ១០A យីហោ(មួងណាវី) មានម៉ូតូ២៣គ្រឿង និងឡាន១៦គ្រឿង ក៏មានឯកសារត្រឹមត្រូវដូចគ្នា។

ប្រតិបត្តិការចុះឆែកឆេរទីតាំងបញ្ចាំខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២៤៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផងជាច្រើនទៀត។

ក្រោយបញ្ចប់ប្រតិបត្តិការចុះឆែកឆេរទីតាំងបញ្ចាំទាំងពីរខាងលើនេះ អាជ្ញាធរខណ្ឌទួលគោករកមិនមានឃើញម៉ូតូ ដែលមិនមានឯកសារនោះទេគឺ សុទ្ធតែមានឯកសារត្រឹមត្រូវទាំងអស់៕

មតិយោបល់