ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ព្រះសីហនុៈ កាលពីម៉ោង១១យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុម11 ភូមិ2 សង្កាត់លេខ3 ក្រុងព្រះសីហនុ កម្លាំងនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សន ម៉ុងហេង ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិ-ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ -ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក) ចំនួន ២កញ្ចប់ធំ និង១កញ្ចប់តូច ទម្ងន់ ១១.៩ ក្រាម កញ្ចាមូរជាបារី ៥ដើម -ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

photo_2016-06-04_15-33-28

មតិយោបល់