ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូទៅបុករថយន្តគេពីក្រោយ ស្លាប់យ៉ាងរន្ធត់

សៀមរាប: កាលពីវេលាម៉ោង៤និង២២នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិង រថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុច ផ្លូវជាតិលេខ ៦អា ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ លី ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម មកពីទិសខាងលិចទៅកើត បានបុក និងរថយន្ត ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1371 ពីក្រោយដែលខូចចត នៅលើផ្លូវជាតិ៦អា បណ្តាលឲ្យស្លាប់ភ្លាមៗ ៕

មតិយោបល់