ព័ត៌មានជាតិ

បាញ់​សម្លាប់​មនុស្ស 4 នាក់​នៅ Oklahoma សហរដ្ឋអាមេរិក​

ទីក្រុង Houston(24/11/13) ៖​បុរស​ជា​ខ្មាន់កាំភ្លើង​ម្នាក់​ព្យាយាម​បាញ់​សម្លាប់​មនុស្ស 5 នាក់​ទៀត​ដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​មួយ​នៅក្នុង​តំបន់ Oklahoma កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​តែ​មនុស្ស 4 នាក់​ដែល​បាន​ស្លាប់​ហើយ​ម្នាក់​ទៀត​រងរបួស​។​
Shoot
​យោងតាម​ប្រភព​របស់​ប៉ូលិស​បានឲ្យដឹង​ថា​គេ​បាន​រក​ឃើញ​មនុស្ស 5 នាក់​ដេក​ដូល​ក្នុង​ថ្លុកឈាម​នៅ​ក្បែរ​នឹង​កន្លែង​ចត​ឡាន​នៅផ្ទះ​នោះ​ហើយ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់បាត់​ទៅ​ហើយ​នៅពេល​ដែល​ពីរ​នាក់​ទៀត​ត្រូវបាន​ដាច់ខ្យល់​ស្លាប់​នៅពេល​ដែល​បញ្ជូន​មកដល់​មន្ទីរពេទ្យ​និង​ម្នាក់ទៀត​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​

​ឃាតករ​ជា​ខ្មាន់កាំភ្លើង​នៅ​មិន​ទាន់​បញ្ជាក់​ថា​បាន​រកឃើញ​អត្តសញ្ញាណ​នៅឡើយ​ដោយ​ក្រុម​ប៉ូលិស​បាន​ជឿជាក់ថា​ការ​បាញ់ប្រហារ​នេះ​គឺ​ស្ថិត​នៅក្រោយ​ការសង្ស័យ​ថា​ជា​ការព្យាយាម​ជួញដូរ​ថ្នាំញៀន​នៃ​ក្រុមមនុស្ស​ទាំងនោះ​ដោយសារ​តែ​អ្នកជំនាញ​និយាយ​ការបាញ់​ស្ថិតនៅ​ក្នុង​ចម្ងាយ​ជិត​បំផុត​៕​

មតិយោបល់