ព័ត៌មានជាតិ

អុញនោះ! អ្នកសៀមរាប ដាច់ភ្លើង២ដង ក្នុងមួយថ្ងៃ

សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ អគ្គិសនីសៀមរាប នឹងផ្តាច់ចរន្តបណ្តោះអាសន្ន នៅP.251 ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងP.2072 ភូមិអង់ឃ្លាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (GS-2-F4) នៃបណ្តាញរបស់សេវាករ BVC ដើម្បីភ្ជាប់បណ្តាញ MV ថ្មីទៅស្រុកស្វាយលើខេត្តសៀុមរាប។

នៅបន្តដាច់ម្តងទៀតនៅថ្ងៃដដែល ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច នៅបន្ទប់ភ្លើងលេខ P.309 (ទល់មុខផ្សារលើធំថ្មី) ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីភ្ជាប់ទ្វាចរន្តLVថ្មី ៕

មតិយោបល់