ក្រុងប៉ោយប៉ែត៖មន្ត្រីច្រកទ្វារចំនួន៣៤នៅបន្ទាយមានជ័យ ត្រូវបានមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កោះអញ្ជើញអោយមកបំភ្លឺរឿងករណីប្រមូលពន្ធចូលរដ្ឋកន្លងទៅ នៅរសៀលថ្ងៃទី២៥ ខែវិច្ចការ ឆ្នាំ២០១៤នេះតែម្តង ក្រៅពីនោះ ក៏មានមន្ត្រីពាក់ពន្ធតាមអង្គភាពនិមួយៗក៏ត្រូវចូលខ្លួន មកបំភ្លឺផងដែរ ព្រោះនេះជាសារៈសំខាន់ដែលអង្គភាពខាងលើនោះ ត្រូវចុះមកត្រួតពិនិត្យ ថាតើក្នុងរយះពេល១ឆ្នាំនេះ អស់លោកតាមច្រកនីមួយៗរកចំណូលជូនរដ្ឋបានប៉ុន្មានអោយពិតប្រាកដទៅ ។
សូមបញ្ជាក់ដែលថា នៅរសៀលថ្ងៃខែដូចខាងលើនោះ គឺក្រុមមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច ចំនូន៧រូប ដែលមានលោកឆន មុន្នី ជាប្រធានគណះប្រតិភូ ដឹកនាំកម្លាំងរបស់ខ្លួន មកបំពេញភារកិច្ច ដើម្បីចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ៦៤ អនក្រ.បក ស្តីពីការកំណត់ និងគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែននិងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានពាក់ពន្ធផ្សេងៗទៀត ដោយឡែកនៅក្នុងខេត្តបន្ទាយមានជ័យគឺមាន ច្រកចំនួន៣សំខាន់ នៅមានច្រកតំបន់បឹងត្រគួន ច្រកតំបន់ស្រុកម៉ាឡៃ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលកំពុងតែប្រឈមនិងការកោះហៅអោយមកបំភ្លឺជាផ្លូវការ ទាក់ទិនទៅនិងការអនុវត្តអនុក្រឹត្យលេខ៦៤ខាងលើនោះ ។
គួរំលឹកដែលថា ពីមួយឆ្នាំទៅមួយឆ្នាំ ករណីប្រមូលពន្ធ នៅតាមច្រកនីមួយៗខាងលើនោះ ត្រូវបានគេសម្គាល់ឃើញថា ពិតជាមានសកម្មភាព ប្រមូលពន្ធបានច្រើន មិនអាចកាត់ថ្លៃបាន ប៉ុន្តែការប្រមូលពន្ធជូនរដ្ឋគឺគេមិនទាន់ដឹងថា អង្គភាពនីមួយៗតាមគោលដៅនៃច្រកទ្វារនីមួយៗ ប្រមូលពន្ធចូលរដ្ឋបានប៉ុន្មាននោះទេ ក្រៅពីនោះក៏មានការឆកល្វែង ក្នុងការយកលុយពីបទល្មើសផ្សេងៗ ដែលទាក់ទិនទៅនិងការប្រមូលពន្ធចូលរដ្ឋនោះ ទៅឮញាត់ក្នុងហោប៉ាវ សម្រាប់ប្រគេនជូនថ្នាក់លើ តាមអង្គភាពនីមួយៗ ក្នុងរូបភាពបិទបាំងផងដែរ ដែលទង្វើរទាំងនេះ មិនដឹងថា ទាំងមន្ត្រីអំពើពុករលួយ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច ដឹងដែររឺអត់ ព្រោះអស់លោកមួយចំនួន គាត់ពួកែឆ្លាតវៃ ក្នុងការធ្វើរបាយការណ៏ជូនទៅថ្នាក់លើ ដែលពាក់ពន្ធ ដើម្បីបញ្ចៀសពីការតាមដានរបស់មន្ត្រីជំនាញ ខាងលើនោះ ។
នៅក្នុងលិខិតរបស់លោកអភិបាលខេត្តបន្ទាយមានជ័យ លេខ៤២៣ ចុះថ្ងៃទី១៧ ខែវិច្ចិការ ឆ្នាំ២០១៤នេះ បានកោះអញ្ជើញប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រគួន ស្រុកម៉ាឡៃ និងច្រកទ្វារប៉ោយប៉ែត ហើយក្នុងនោះក៏មានការអញ្ជើញប្រធានស្នាក់ការគយរដ្ឋាករ ប្រធានស្នាក់ការកាំកុងត្រូល ប្រធានការលិយាល័យប៉ូលិសអន្តោប្រវេសច្រកទ្វារ រួមទាំងមន្ត្រីទេសចរណ៏ច្រកទ្វារមួយចំនួនទៀត និយាយជារួមអ្នកដែលពាក់ពន្ធក្នុងអនុក្រឹត្យលេខ៦៤ អនក្រ.បក របស់រាជរដ្ឋាភិបាល គឺត្រូវចូលខ្លួនមកបំភ្លឺទាំងអស់ តាមការកំណត់របស់និងអញ្ជើញអោយចូលរួមបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕
មតិយោបល់