ភ្នំពេញៈ លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដោយធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ។
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ៤២BE0 ផ្លូវលេខ ២៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ក្រោយពីមានការសហការអំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកថា កំពុងតែមានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងលួចបើកលេងយ៉ាងរលូននៅក្នុងភូមិសាស្ត្ររបស់លោកនោះ ជាយូរណាស់មកហើយ។ ក្នុងពេលនេះដែរ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះ ដោយបានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូផងដែរ។
ក្រោយពីការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលជាប្រភេទហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះដែរ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌចំមការមន ក៏បានធ្វើការដកហូតទូហ្គេមបាញ់ត្រីទាំង២ទូ នោះយកទៅរក្សាទុកនៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីរង់ចាំធ្វើការកម្ទេចចោលផងដែរ៕
មតិយោបល់