ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះខ័នរាជស្វាយរៀង នឹងចេញដំណើរទៅប្រកួតមិត្តភាពនៅវៀតណាម ព្រឹកស្អែក

ភ្នំពេញ: ក្លឹបជើងឯក Hun Sen Cup 2015 ព្រះខ័នរាជស្វាយរៀង នឹងចេញដំណើរទៅកាន់ទីក្រុង Can Tho ប្រទេសវៀតណាម នាម៉ោង៨:៣០នាទី ស្អែកនេះ ដើម្បីប្រកួតមិត្តភាពជាមួយនឹង ក្លិបក្នុងលីគកំពូលវៀតណាម XSKT Can Tho FC នាថ្ងៃទី០៤ ខែមិថុនា ខាងមុខ។

ក្រៅពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ ២៦នាក់របស់ក្លឹប ក៏មានកីឡាខ្ចីជើងពីក្លឹបផ្សេង៤នាក់ទៀត មានដូចជា ខ្សែប្រយុទ្ធ សួង វីរ: ពីក្លឹបខេមបូឌានថាយហ្គឺរ ខ្សែកាពារ សាយ ពិសិដ្ឋ, នួន បូរី ពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ និងខ្សែកាពារ ខែក ខេមរិន ពីក្លឹបក្រសួងការពារជាតិ៕

photo_2016-06-01_11-36-11

photo_2016-06-01_11-36-10

មតិយោបល់