ភ្នំពេញ: ដើម្បីចូលរួមអបអរសាទរ ថ្ងៃសិទ្ធិកុមារអន្តរជាតិ មន្ទីរព្យាបាលធ្មេញ បស្ចិម បាន និងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីសុខភាពមាត់ធ្មេញ របស់ខ្លួន មិនគិតថ្លៃ គួរឱ្យគាំទ្របំផុត។
យុទ្ធនាការផ្សព្វផ្សាយនេះ ដោយផ្តោតសំខាន់ជាពិសេសលើ ការពិនិត្យ និងពិគ្រោះជម្ងឺមាត់ធ្មេញ លាបផ្លុយអររ៉ាយ ការពារជម្ងឺពុកធ្មេញ ឥតគិតថ្លៃ សម្រាប់កុមារា-កុមារី ចម្លោះវ័យ ៣ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ពីថ្ងៃទី០១ មិថុនា ២០១៦ នេះ តទៅ ក្នុងន័យរួមចំណែកលើកស្ទួយ នូវចំណេះដឹង នៃវិធីសាស្ត្រថែរក្សា ការពារ និងព្យាបាល ចំពោះមាតា-បិតា អាណាព្យាបាល និងបុត្រធីតា ដែលអាចទំនាក់ទំនង ទទួលព័ត៌មានលម្អិត តាមរយៈលេខទូរស័ព្ទ 017 300 300 ជាទីមេត្រី៕
មតិយោបល់