ព្រៃវែងៈ នគរបាលខេត្តបានអោយដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល នៅចំណុចទឹករណ្តៅអេស្កាវ៉ូទ័រជីកជំរៅ៥ម៉ែត្រ ខាងត្បូងភូមិកគោ ឃុំបន្ទាយចក្រីចំងាយ៣០០ម៉ែត្រ មានឈ្មោះ ឌឹម ស៊ីណា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅ ភូមិកគោ ឃុំបន្ទាយចក្រីបានលង់ទឹករណ្តៅ បណ្តាលឲ្យ ស្លាប់។ មូលហេតុ មានទំនាស់ ជាមួយប្តីបន្តិចបន្តួច។
លោកវរសេនីយ៍ទោ ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានរាយការណ៍ថា មុនករណីនេះកើតឡើង ប្តី ប្រពន្ធ ជាជនរងគ្រោះ បានអង្គុយប្រឡែងគ្នាលេង នៅមុខចាស់ៗ ។
ក្រោយមកគ្រាន់តែមានទាស់គ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ស្រាប់តែនារីរងគ្រោះ បានដើរសំដៅទៅរណ្តៅស្រះទឹក ហើយ មានហេតុការណ៍នេះកើតឡើង តែម្តងទៅ ។
តាមសម្តីរបស់លោកអធិការ បានអោយដឹងទៀតថា ករណីនេះ បងប្អូនសាច់ញាតិ ទាំងខាងប្រុស និងខាងស្រី បានសម្តែងនូវការហួសចិត្ត ដោយពុំនឹកស្មានដល់ ព្រោះមួយម៉ោង មុនករណីកើតឡើងគេឃើញប្តីប្រពន្ធមួយគូរនេះ បានអង្គុយប្រឡែងគ្នាក្នុងអង្រឹង យ៉ាងសប្បាយ ។
បន្ទាប់ពីនគរបាលបាន ធ្វើការពិនិត្យសាកសព រួចរាល់ ច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់