ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយកពីវាលខ្សាច់ បាន២នាក់ គ្រឿងញៀន៤កញ្ចប់ធំតូច

កណ្តាល: នគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ និងលោកវរសេនីយ៍ ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋានក្រុងតាខ្មៅ បានបើកប្រតិបត្តិការណ៍បង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏សកម្ម យកពីម្តុំវាលខ្សាច់ ចាក់អង្រែលើ មកចែកចាយនៅក្រុងតាខ្មៅ ត្រូវបានបង្ក្រាបបានភ្លាមៗ ឃាត់ខ្លួនបានជនសង្សយ័២នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់ធំតូច។

ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវ ភូមិ បត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ម៉េង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើត ភូមិត្រពាំងឈូក ឃុំ រំចេក ស្រុកព្រះស្តេចខេត្ត ព្រៃវែងបច្ចុប្បន្ន ស្នាក់ក្នុងបឹង ភូមិបត្តាជី សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ ជួញដូរគ្រឿងញៀន និងទី២-ឈ្មោះ ធី រាត្រី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកខ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ វត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ៤កញ្ចប់ ធំ២ តូច២, ជញ្ជីង សំរាប់ថ្លឹងថ្នាំញៀន១គ្រឿង,ម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ1FI-2445
កាបូបដៃ ពណ៌សូកូឡា ចំនួន១,ប្រាក់រៀល ១៩៥០០៛,សម្ភារ: សំរាប់វិចខ្ចប់និងប្រើប្រាស់ មួយចំនួន។

លោកអធិការបញ្ជាក់ថា ដោយទទួលព័ត៌មានពីកម្លាំងមូលដ្ឋាន នៅពេលវេលាកើតហេតុដូចខាងលើលោកអធិការដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននិងកម្លាំងអន្តរាគមន៍ពិសេសក្រុងតាខ្មៅ ថាជនសង្ស័យ ទាំង២ កំពុងតែជួញដូរ គ្រឿងញៀននៅកន្លែងកើតហេតុ។
កម្លាំងយើង ទៅដល់ទីនោះឃាត់ខ្លួនបាន២នាក់ហើយធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន ៤កញ្ចប់ ធំ២តូច២លាក់ទុកនៅក្នុងរោងកន្លែង ដេករបស់ឈ្មោះម៉េង ហេងជនសង្ស័យទាំង២បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើពិតជារបស់មែន ដោយបានទៅទិញនៅម្តុំវាលខ្សាច់ ម្តងៗ មួយ ហ៊ុនទៅពីរហ៊ុន។ ហើយតំម្លៃ១ហ៊ុន ៩០០០០៛ ខ្លួនបានទិញពីជនស្គាល់ឈ្មោះ ក្រោយមកកម្លាំងសមត្ថកិចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងបញ្ជូនមកកាន់ផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ ចំពោះការប្រើប្រាស់ថ្នាំញៀនខ្លួនធ្លាប់បានប្រើប្រាស់អស់រយះពេលជិត ៦ខែមកហើយ។និងចេះទិញមកលក់បន្តដូចនេះមានរយះពេល២ខែមកហើយក្រៅពីប្រើប្រាស់ថ្នាំញៀននិងជួញដូរខ្លួនមិនធ្លាប់ដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ ឬអំពើហឹង្សា អ្វីឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងតែធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាកក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់