ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ចរកឃើញ មឹក ស្លឹកគូឆាយ ត្រសក់ស្រស់ ស្លឹកខ្ទឹម ម្ទេសប្លោក មានសារធាតុគីមីនិងកាកសំណល់ថ្នាំកសិកម្ម

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ និងរថយន្តមន្ទីពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារ សរុបចំនួន៧៧គំរូ។

ក្នុងនោះរួមមាន គ្រឿងសមុទ្រស្រស់ (បង្គារ មឹក) ចំនួន៣៦គំរូ និងបន្លែ ផ្លែឈើ ខ្ញីហាន់រួច ជ្រក់គ្រប់ប្រភេទ ត្រីប្រឡាក់ សាច់ជ្រូកងៀត សសៃគុយទាវ បាញ់កាញ់ ប្រហិត យ៉ាហេ ប្រហុក សរុបចំនួន៤១គំរូផ្សេងទៀត ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារដែលដាក់តាំងលក់ នៅក្នុងផ្សារលើ។
ជាលទ្ធផលការធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារខាងលើយើងបានរកឃើញ និងដកហូតផលិតផលដែលមានបញ្ហាចំនួន៤គំរូបានចំនួនសរុប ៣៥.៨០kgs ដែលមានដូចខាងក្រោម៖
១. មឹក មួយគំរូមានវត្តសារធាតុគីមីហាមឃាត់ FORMALINE ស្មើរនឹង ២.២kgs
២. ស្លឹកគូឆាយ មួយគំរូមានសំណល់ថ្នាំកសិកម្ម ស្មើរនឹង ៣ kgs
៣. ត្រសក់ស្រស់ មួយគំរូមានសំណល់ថ្នាំកសិកម្ម ស្មើរនឹង២៣ kgs
៤. ស្លឹកខ្ទឹម មួយគំរូមានសំណល់ថ្នាំកសិកម្ម ស្មើរនឹង០.៦ kgs
៥. ម្ទេសប្លោក មួយគំរួមានសំណល់ថ្នាំកសិកម្ម ស្មើរនឹង៧ kgs

ក្រៅពីនេះមន្រ្តីយើងបានឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឍប់ការលក់ផលិតផលដែលមានបញ្ហាខាងលើនេះតទៅទៀត ៕

មតិយោបល់