ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ បណ្តេញជនជាតិចិនចំនួន១២២នាក់ ចេញពីកម្ពុជា

សៀមរាបៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិនចំនួន១២២នាក់ ក្នុងនោះមានស្រី១៦នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) ដែលបង្ក្រាបបានកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ប្រទេសចិនវិញ តាមព្រលានយន្តហោះខេត្តសៀមរាប។

ក្នុងនោះ ដោយអនុវត្តតាមប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ និងបានការសហការពីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន យកយន្តហោះពិសេសចំនួន២គ្រឿង មកទទួលយកតែម្តង៕

https://youtu.be/A1U_E8etJkQ

មតិយោបល់