ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-95MS ហោះឆ្លងដែនទឹកអន្តរជាតិ ជុំវិញតំបន់អាស៊ី

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យន្តហោះចម្បាំងរយៈចម្ងាយឆ្ងាយ ដែលមានអមដំណើរ ដោយយន្តហោះប្រយុទ្ធ Su-35S របស់យោធាខ្លួន នៅស្រុកភាគខាងកើត ព្រមទាំងយន្តហោះ A-50 បានហោះតាមទម្លាប់ជុំវិញដែនសមុទ្រអន្តរជាតិ នៃសមុទ្រជប៉ុន សមុទ្រលឿង និងសមុទ្រចិនភាគខាងកើត។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

ក្នុងអំឡុងពេលហោះហើរនេះ ក្រុមអាកាសយានិកនៃយន្តហោះទម្លាកគ្រាប់បែក Tu-95MS បានហោះសំកាំងចាក់ប្រេងពីលើអាកាស ហើយនៅតំណាក់កាលផ្លូវខ្លះ វាត្រូវបានអមដំណើរដោយយន្តហោះ របស់កងកម្លាំងអាកាសកូរ៉េ និងកងកម្លាំងស្វ័យការពារជប៉ុនផងដែរ។

សូមជំរាបថា Tu-95MS ធ្លាប់បានចូលរួមក្នុងយុទ្ធនាការតាមអាកាសរបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ជាមួយនឹងការវាយប្រហារដែនអាកាស ប្រឆាំងនឹងភេរវកម្ម នៅតំបន់មជ្ឈឹមបូព៌ា ដោយទទួលជោគជ័យ។

ដោយទ្បែកក្រសួង ក៏បានបញ្ជាក់ដែរថា យន្ដហោះចម្បាំងរបស់ខ្លួន បានធ្វើការហោះហើរតាមទម្លាប់ លើដែនទឹកអព្យាក្រឹតនៃតំបន់អាក់ទិក មហាសមុទ្រអាត្លង់ទិក សមុទ្រខ្មៅ និងមហាសមុទ្រប៉ាស៊ីហ្វិក ហើយ
រាល់ការហោះហើរទាំងអស់ គឺគោរពតាមច្បាប់អន្តរជាតិ ដោយមិនរំលោភលើព្រំដែនអាកាសរដ្ឋដទៃនោះទេ៕

មតិយោបល់