ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ រួមជាមួយគ្រឿងញៀន២កញ្ចប់ធំមានទម្ងន់សរុប២១២៥,៨ក្រាម!

ស្ទឹងត្រែង: មន្ត្រីអនុវត្តច្បាប់ នៃការរិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជាតិឡាវបានម្នាក់រួមជាមួយនឹងថ្នាំញៀនចំនួន២កញ្ចប់ មានទម្ងន់សរុប ២១២៥,៨ក្រាមផងដែរ។

ប្រតិបត្តិការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ ចន្លោះបង្គោលសីមាលេខ០៣៥និង០៣៦ នៅក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីអនុវត្តច្បាប់ នៃការរិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន២កញ្ចប់ធំ មានទម្ងន់សរុប២១២៥,៨ក្រាម ដែលជនសង្ស័យឃាត់ខ្លួនបាននោះ មានឈ្មោះ ផែនផាន់ ណាង៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិណាចាន ស្រុកសុកូម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

បច្ចុប្បន្នជនសង្ស័យខាងលើ មន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួនរៀបចំសំណុំឯងសារបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់