នេះគឺជារឿង ដ៍ភ្ញាក់ផ្អើលមួយ ដែលបាមកើតឡើងក្នុងប្រទេសអេស្ប៉ាញ ខណៈកាសែត មួយបានឲ្យតំបូន្មាន ដល់ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo គួរចាកចេញមុនរដូវកាលដោះដូរកីឡាករ ត្រូវបញ្ចប់ ក្នុងពេលដ៍ខ្លីខាងមុខនេះ។
ជាការពិតណាស់ កាសែត El Pais ក្នុងប្រទេសអេស្ប៉ាញ បានចុះផ្សាយនូវអត្ថបទរបស់ពួកគេ ក្នុងការដាស់តឿន Ronaldo ឲ្យចាកចេញពី ក្របខ័ណ្ឌ Laliga ។ កាសែតដដែលបានសរសេរទៀតថា ពិតណាស់ ដែល Ronaldo គួរចាកចេញតាំងពីដើមរដូវក្តៅមកម្លេះ ដោយសារការអាក់អន់ចិត្ត ទាក់ទងនឹងបញ្ហាពន្ធ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ បានជម្នះគ្រប់បញ្ហា ដើម្បីបន្តក្រាញ់ននៀល ជាមួយ Real Madrid បន្តទៀត។ យ៉ាងណាវិញ Ronaldo បានរងនូវបញ្ហាសារជាថ្មីម្តងទៀត ក្នុងការប្រកួតជាមួយ Barcelona ក្នុងពានរង្វាន់ Spanish Super Cup ជើងទី១ ដែលខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ រងកាតក្រហម និងរងការពិន័យសរុប ៥ប្រកួត ( នៅសល់ ៤ប្រកួតទៀតប៉ុណ្ណោះ ) ក្រោយពីបានរុញអាជ្ញាកណ្តាល។ ហេតុផលនេះហើយ ដែលកាសែត El Pais បានផ្តល់តំបូន្មាន ដល់ Ronaldo ឲ្យចាកចេញពី Laliga ទៅកាន់ Premier League វិញ។
យ៉ាងណាក៍ដោយ នេះគ្រាន់តែជាការចុះផ្សាយរបស់ កាសែត El Pais ប៉ុណ្ណោះ ខណៈកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដូចជាមិនមានប្រតិកម្ម និ់ងបញ្ហានេះឡើយ ដោយកំពុងរង់ចាំ ការពិន័យត្រូវចប់ ដើម្បីទៅធ្វើព្យុះធ្វើភ្លៀង នៅ Laliga វិញ។
មតិយោបល់