តាកែវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង២០នាទីរសៀល កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ៣នាក់ រថយន្ត១គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ដារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកវរសេនីយ៍ទោ លឹម ពិសិទ្ធ នាយរងសេនាធិការ លោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការចូលរួមដោយលោក មុត តូ មេឃុំព្រៃផ្តៅ លោក មី វី នាយប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះបង្រ្កាបករណីចែកចាយសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួន នៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ យឺ ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដកហូតវត្ថុតាង៖
-ម្សៅក្រាម សថ្លា (ម៉ាទឹកកក) ០៩កញ្ចប់ តូច០៨កញ្ចប់ និងមធ្យម ០១កញ្ចប់
-ម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង
-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង
-កាំភ្លើងឆ្នៃ ០១ដើម
-សម្ភារៈវេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន។
សូមបញ្ជាក់៖ ករណីខាងលើនេះ តាមប្រភពព័ត៌មានលួចបង្ហើបថា សូម្បីតែលោកអធិការក៏ទើបឡើងកាន់ដំណែងថ្មីជំនួសពីឪពុកក្មេកដែរ ពលរដ្ឋក្នុងស្រុកព្រៃកប្បាសក៏ចង់ឃើញស្នាដៃលោកអធិការដែរ សូមបន្តឲ្យធ្វើដូចភ្លៀងរលឹម កុំវ៉ៃស្មៅបង្អើលពស់ ធ្វើឲ្យតែបង្អួតដល់ថ្នាក់លើ ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ កសាងសំនុំរឿងតាមនីតិវិធី៕
មតិយោបល់